អំណោយក្រឡាហោមមនុស្សធម៌ ត្រូវបានផ្តល់ជូន សហគមន៍សិស្សក្រីក្រ កំព្រា នៅភូមិក្រឡាញ់ ជាង៦០នាក់

0

ខេត្តបាត់ដំបង៖ក្រុមការងារ ក្រឡាហោមមនុស្សធម៌ នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដាម្សិលមិញ បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្តល់ជូនសហគមន៍សិស្សក្រីក្រ កំព្រា ភូមិក្រឡាញ់ ដែលមានសិស្សចំនួន៦២នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់។

អំណោយសម្ដេចស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាពេលនេះរួមមានៈ ម៉ូតូកង់បី ចំនួន១គ្រឿង សម្រាប់ដឹកសិស្សទៅសាលា, ម៉ូតូឌ្រីមសេ១០០ ប្រើហើយ ចំនួន២គ្រឿងសម្រាប់គ្រូ និងអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវទឹកត្រី ទឹកសុទ្ធ ម៉ាស និងអាកុល៕SRP