ខេត្តសៀមរាប៖ ក្រុមហ៊ុនសុខតុញរៀលអ៊ីសស្ទេត បាននាំយកទឹកបរិសុទ្ធអរុណចំនួន១៨០កេស ឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប។
ការឧបត្ថម្ភនៅល្ងាចថ្ងៃទី១១ ខែ កក្កដា ម្សិលមិញ មានចំនួន៤ទីតាំងគឺ
១.ទីតាំងសាលាមឋមសិក្សាសំបួរ (ក្នុងសង្កាត់សំបួរ )
២ .ទីតាំងសាលាមឋមសិក្សាព្រៃធំ (សង្កាត់ស្រង៉ែ)
៣.ទីតាំងអនុវិទ្យាល័យក្របីរៀល (សង្កាត់ក្របីរៀល )
ទី៤នៅសាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស។
លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនាពេលនេះ។
លោកសុខ តុញ បានមានប្រសាសន៍ទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ៕SRP

