លោក ហ៊ុន​ ម៉ាណែត​ ផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ​​ ២៥០គ្រួសារ​ នៅស្រុកស្ទឹងត្រង់​

0

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ​​ ខ្វះខាត​ និង​នៅតំបន់បិទខ្ទប់​ សរុប​២៥០គ្រួសារ​។

ការផ្ដល់អំណោយធ្វើឡើងនៅព្រឹកមិញនេះ តាមរយៈ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់ និងពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ២ដប៕SRP