វិទ្យាស្ថានអប់រំសាំងហ្គាពួរ ខេត្តសៀមរាប ឧបត្ថម្ភទឹកបរិសុទ្ធ អរុណា២៤០កេស ដល់ក្រុមគ្រូពេទ្យ ចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ

0

ខេត្តសៀមរាប៖គណៈគ្រប់គ្រងវិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធអរុណា ចំនួន២៤០កេស ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។

ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២១ ព្រឹកមិញនេះដែលមានចំនួន០៥ទីតាំង។

១ទីតាំង វត្តកេសរារាម.២មន្ទីរពេទ្យខេត្តសៀមរាប.៣សាលាបឋមសិក្សាវត្តបូរណ៏ .៤វត្តប្រាសាទគោកចក.៥អនុវិទ្យាល័យសិក្សាពោធិ៍បន្ទាយជ័យ។

លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនាពេលនេះ។

លោកសុខ តុញ បានមានប្រសាសន៍ទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសធម៌នេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ៕SRP