ក្រសួងផែនការ ផ្តល់​អំណោយដល់ គណៈកម្មការ ប្រឆាំងជំងឺកូវីដ ខេត្តកំពង់ចាម​

0

ខេត្តកំពង់ចាម​៖លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និង​សហការី​ នៅព្រឹក​មិញនេះ​ បាន​នាំយក​អំណោយ​ ជា​ស្បៀងអាហារ​ និង​សម្ភារ​ ប្រគល់ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ លោក រិន វីរៈ និង​សហការី​ ដែលបាន​នាំយក​ អង្ករ ៥តោន មី១០០កេស ម៉ាស់ ១០កេសធំ និងអាលកុល ២៣កាន​ ​ប្រគល់​ជូន​អាជ្ញាធរខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ ជាប្រយោជន៍ក្នុង​យុទ្ធនាការ​នានា​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕SRP