មន្ទីរកសិកម្មខេត្តសៀមរាប ដាំកូនដាំកូនឈើជាង៦០០ដើម នៅក្នុងភូមិត្រពាំងថ្ម ដើម្បីអបអរសាទរ រុក្ខទិវា ០៩កក្តដា

0

ខេត្តសៀមរាប៖លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកមិញនេះបានដឹកនាំមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសៀមរាប នៃមន្ទីរកសិកម្ម មដាំកូនឈើចំនួន ៦២៥ដើម លើផ្ទៃដី១ហិកតា ដែលសិ្ថតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការដាំកូនឈើនេះដើម្បីចូលរួមចំណែកអបអរសាទរ នៃពីធីរុក្ខទិវាជាតិ ០៩ កក្កដា ឆ្នាំ២០២១ និងជួយជំរុញផ្សព្វផ្សាយនៃការដាំកូនឈើនេះ ដល់សាធារណៈជន ឲ្យពួកគាត់ឃើញនិងចូលរួមដាំដើមឈើ ដើម្បីជាផលប្រយោជន៌ជាតិ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន៕SRP