ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ចំនួន៥គម្រោង ត្រូវបានដាក់ឲ្យដេញថ្លៃ ននានៅព្រឹកមិញនេះ។
លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានលេីកឡេីងថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ស្រុកជើងព្រៃ នៅតែបន្តការអភិវឌ្ឍន៍ ជាក់ស្ដែងថ្ងៃនេះ គម្រោងមូលនិធិឃុំចំនួន៥គម្រោងត្រូវបានដាក់ឲ្យដេញថ្លៃដើម្បីអនុវត្តការងារសាងសង់ ក្នុងនោះមាន៖
១-ឃុំផ្តៅជុំ សាងសង់ផ្លូវបេតុអាមេ ប្រវែង ៥០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិផ្តៅជុំកើត។
២-ឃុំសូទិព្វ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២៤៩០ ម ,ទទឹង៤ម នៅភូមិសូទិព្វ ដូនដុំ ,បឹងជ្រោយ និងប៉ាណា។
៣-ឃុំសូទិព្វ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៩០ ម ទទឹង៥ម នៅភូមិ តាសែន។
៤-ឃុំសំពងជ័យ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣៣៦៨ ម ទទឹង ៤ម នៅភូមិពោធិ៍បាខម ,កុមារ ,សំពងជ័យ។
៥-ឃុំត្រពាំងគរ ស្តារប្រឡាយប្រវែង២៥៨៥ម ,ជម្រៅ១.៥ម ,ទទឹងបាតតូច១.៥ម និងសាងសង់លូទោលចំនួន ៥កន្លែង នៅភូមិកណ្តាល -ភូមិត្រពាំងគរ។
លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានលេីកឡេីងថា ការដេញថ្លៃនេះថ្វីត្បិតតែកំណត់រយៈពេលត្រឹម១០នាទី តែបេីអ្នកទទូលការដាក់សំណេីមិនទាន់អស់ទេនោះ គឺគណៈកម្មការនៅតែបន្តទទួលសំណើរហូតទាល់តែអស់អ្នកចង់ដេញថ្លៃ៕SRP

