រថយន្តបុកម៉ូតូនៅសូទ្រនិគម ស្លាប់បុរសម្នាក់ភ្លាមៗ

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិគោលថ្មី ឃុំពពេល ស្រុកសូនិគម លើកំណាត់ផ្លូវកៅស៊ូ លេខ៦៤។

សមត្ថកិច្ចស្រុកសូនិគមបានរាយការណ៍ ប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកកាមរីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញព 2F 0913 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបុកម៉ូតូម៉ាកវ៉េវពណ៌ឈាមជ្រូក គ្មានស្លាកលេខ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូ។

ជនរងគ្រោះមាន ឈ្មោះ សំបូរ វិបុល អាយុ២៤ឆ្នាំ មានទីលំនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។បច្ចុប្បន្នរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅកន្លែងអធិការនគរបាលស្រុក៕SRP