គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកជីក្រែងនិងបាគង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់

0

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់បានស្លាប់នៅម្សិលមិញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា។

ហេតុការណ៍ទី១បានកើតឡើងនៅម៉ោង០៤និង៤០នាទីរសៀល ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង។

ករណីនេះបង្កដោយខ្លួនឯង ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីត្បូង ទៅជេីង បានទៅបុកដេីមដូង។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ ស្រី ចន ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ មូលហេតុ៖ ជនរងគ្រោះ ស្រវឹងស្រា បានជិះម៉ូតូទៅបុកដេីមដូង បណ្តាលអោយស្លាប់តែម្ដង។

ចំណែកទី២ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លេីផ្លូវជាតិលេខ៦ នៅចំណុច ភូមិជ្រៃ ឃុំកណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ បើកបញ្ច្រស ទិសគ្នា។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាករណីនេះ ឈ្មោះជា សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិ ត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបុរីខេត្ត បន្ទាយមានជ័យ ជិះម៉ូតូស៑េរីឌ្រីម២០១៨ពណ៌ខ្មៅ ស្លាកលេខ១Z ២៧៤៨ បើកពីលិច ទៅកើត បានទៅបុកជាមួយរថយន្តបើកពីកើត ទៅលិច បណ្ដាលអោយស្លាប់ ពេលបញ្ជូនទៅពេទ្យភូមិភាគ៤។ ដោយឡែករថយន្តម៉ាកហាយលែនឌើពណ៌ទឹកប្រាក់ ស្លាក លេខ សៀមរាប ២B០៤០៩ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចបាត់)។ មូលហេតុអ្នក​បេីកបរម៉ូតូ បើកបរល្បឿនលឿន មិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងរថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាល ស្រុកប្រាសាទបាគង៕SRP