ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកក្កដាម្សិលមិញ បានទទួលអំណោយពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះលោក ផាន អូន និងក្រុមការងារ រួមនឹងលោកឧកញ៉ា លោក លោកស្រីសប្បុរសជន ដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនិងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។
គួបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖ លោកផាន អូន និងលោកជំទាវ អាកុល ៧៣កាន -លោក ទឹង ចាន់ណា អាកុល ១៥កាន -ឧកញ៉ា ឌី ជោត និងលោកជំទាវ អាកុល ៤កេស -ឧកញ៉ា ឌីណា ប្រាកដ ថ្នាំប៉ារ៉ា ១.០០០បន្ទះ -លោក ហោ ឆាយ សាប៊ូ ១.០០០ដុំ -លោកស្រី ខែ ប៉ូរាមី និងលោកស្រី ត្រាង ហុង ម៉ាស ៥.០០០ម៉ាស -គណៈអាជីវករផ្សារ៧មករា ទឹកសុទ្ធ ២០០យួរ៕SRP

