សម្តេចហ៊ុន សែន ផ្ដល់ផ្លូវកៅស៊ូប្រវែងជាង៣០០០ម៉ែត្រ​ ក្នុងសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម

0

ខេត្តកំពង់ចាម​៖ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន​ ២ខ្សែ ប្រវែង​ ៣.១៨៥ម៉ែត្រ​ ក្នុងសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ នៅព្រឹក​មិញនេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយមានការ​ស្នេីសុំពី​អាជ្ញាធរ​មូលដ្ឋាន​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រ បាន​ឯកភាព​ផ្តល់​ផ្លូវ​កៅស៊ូ​ចំនួន​២ខ្សែ​ ដេីម្បី​សម្រួល​ដល់​ជីវភាព​ រស់​នៅ​របស់ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ដឹកជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ផងដែរ​។

អភិបាលខេត្ត​ បានថ្លែងថា​ ​តាម​រយៈគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​ ជាក់ស្ដែង​ថ្ងៃ​នេះ​យើង​បាន​ទទួល​​ផ្លូវ​កៅស៊ូ​២ខ្សែ​ ដែលមានប្រវែង​៣.១៨៥ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ ចាប់ពីចំណុចភូមិចំការខ្ពប តភ្ជាប់ទៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម គឺ​ត្រូវ​ស្ថាបនា​​ត្រឹម​រយៈពេល​៤ខែ​ ប៉ុណ្ណោះ។ ​នៅពេល​ដែល​ស្ថាបនា​រួច​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ផ្លូវ​នេះ​ ដើម្បី​បង្កេីន​ប្រាក់​ចំណូលចូល​ក្នុង​គ្រួសារ​​ ​ហើយ​ត្រូវ​ចូលរួមជួយ​ថែរក្សា​ឲ្យ​បាន​យូរអង្វែងផង។ ក្រៅពី​នោះ​សូមបងប្អូន​ ​ចូលរួម​គាំទ្រ​ដល់​អាជ្ញាធរយេីង​​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​​ហេដ្ឋារចនាសម្ពន្ធ័​ ក៏ដូចជា​សមិទ្ធផលថ្មីៗ​ជាច្រើន​ទៀត​៕SRP