បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ពេល ឡើងតាមជណ្តើរដើម្បីដាក់ពិដានផ្ទះ

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះឆន​ ឆាយ អាយុ៣៩ឆ្នាំរស់នៅភូមិឃុំខាងលើ។

សមត្ថកិច្ចបានបន្តថាករណីនេះមុនពេលកើតហេតុ ជនរងគ្រោះ បានក្នុងឡើងតាមជណ្តើរដើម្បីដាក់ពិដានផ្ទះនិងរៀបហ្គែនខ្សែភ្លើង ដោយជើងជណ្តើរជាន់លើខ្សែភ្លើងពុំបានដឹងក៏ត្រូវឆ្លងចរន្ធភ្លើងឆក់ស្លាប់ភ្លាមៗតែម្តង។

បើតាមសមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យកោសល្យវិច្ច័យរួចឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន៕SRP