ភ្នំពេញ៖លោក ឈួរ ច័ន្ទឌឿន ចៅហ្វាយខេត្តកំពង់ឆ្នាំង បានរបូតតំណែងពីចៅហ្វាយខេត្តកំពង់ឆ្នាំងហើយ។
សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លោក ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមព្រះរាជក្រឹត្យដែលចុះនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១នេះ៕SRP 

