អាជ្ញាធរខេត្តកំពង់ចាម​ ទទួលអំណោយពីសមាគមសាសនាចក្រ ព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

0

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានទទួល​អំណោយ​ជាស្បៀងអារហារ​ ​ពី​សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា​។​ពិធីទទួលនេះនៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ម្សិលមិញ នៅរដ្ឋបាលខេត្តកំពង់ចាម​។

ក្នុង​ឱកាសទទួលអំណោយ លោក អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា​ ដែល​បាន​នាំយក​អង្ករ ចំនួន ៩៣,០២៥ គីឡូក្រាម​ មី ៣,៧២១កេស​ ត្រីខ ៣,៧២១យួរ​ ទឹកត្រី ៣,៧២១យួរ និងទឹកសុីអ៊ុីវចំនួន ៣,៧២១យួរ​ ប្រគល់​ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ជាប្រយោជន៍ ក្នុង​ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩៕SRP