អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

0

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា «ភាពស្មោះត្រង់»។

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បានសរសេរថា៖ ពាក្យស្មោះត្រង់  គឺជាឬសគល់ ល្អបំផុតសម្រាប់ទំនាក់ទំនងរវាងគ្នានិងគ្នា  សូម្បីតែមនុស្សដែលចេះកុហកអ្នកដទៃ  ក៏មិនពេញចិត្ត ចំពោះនរណាម្នាក់ ដែលកុហកចំពោះខ្លួន បានឡើយ។

ប៉ុន្តែ ភាពស្មោះត្រង់  គឺមានតម្លៃ ជាងមនុស្ស  ប្រសិនបើ ” អ្នកណាម្នាក់ ប្រកាន់ យកភាពស្មោះត្រង់  ក្នុងមាគា៌ជវិតរបស់ខ្លួន   ពួកគេ មានប្រភព ទុនដ៏ល្អមួយ សម្រាប់ ទំនាក់ទំនង និងការធ្វើអាជីវកម្ម។

ភាពស្មោះត្រង់ កើតចេញមកពី  ការនិយាយពិត   ការដែលមិនលាក់លៀម ក្នុងបំណង យកផលប្រយោជន៍ ដើម្បីតែខ្លួនម្នាក់ឯង ដោយយកប្រៀប ទៅលើអ្នកណាម្នាក់ ឬភាគីម្ខាងទៀត។

គ្រប់មាគ៌ា នៃការធ្វើជំនួញ ទាមទារឱ្យមានភាពស្មោះត្រង់  ” គឺនិយាយការពិត”

នៅទីនេះសូមធ្វើការពិចារណាថា: ប្រសិនបើ អ្នកលក់ មិនមានភាពស្មោះត្រង់ ជូនអតិថិជនទេ  តើអ្នកគិតថា : តើអ្នកមានទំនាក់ទំនងល្អ និងយូរអង្វែង ជាមួយគ្នាដែរឬទេ?

ជាការពិតណាស់ អាជីវកម្មមួយដែលទទួលជោគជ័យទៅបាន  គឺអាស្រ័យទៅលើប្រភពចំណូល  ដែលអតិថិជនត្រូវចំណាយ ទៅលើ ផលិតផល ឬសេវាកម្ម ក៏ប៉ុន្តែ ទាំងនោះ គឺភាពស្មោះត្រង់ ដើរតួរសំខាន់ ក្នុងគោល ខ្លឹមនៃកាធ្វើជំនួញ។

ការលួចកិបកេង  គុណភាព ឬ ទំហំបរិមាណ ដែលជាការបំភាន់ ទៅដល់អ្នកប្រើប្រាស់ ឬអតិថិជន  មិនមែនជាមាគ៌ាធ្វើឱ្យអាជីវកម្មរីកចម្រើនបានទេ  ប្រាក់ចំណូលខ្ពស់អាចកើតឡើង  ប៉ុន្តែគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។

ប្រាក់ចំណូល ដែលល្អបំផុត និង គាំទ្រឱ្យអាជីវកម្មឲ្យរីកចម្រើនទៅមុខ  គឺចេញពី ផលិតផល និង សេវាកម្មត្រឹមត្រូវ ជាមួយនិងភាពស្មោះត្រង់។

” ប្រសិនបើអ្នកដាំពូជស្មោះត្រង់   ការប្រមូលផលគ្មានដែនកំណត់”

ជាអកុសល  ភាពស្មោះត្រង់ មានតម្លៃថ្លៃណាស់  លំបាកកើតឡើង ចំពោះ មនុស្សដែលមិនយល់អំពីតម្លៃរបស់វាបានឡើយ ដូច្នេះហើយ  យើងត្រូវចំណាយពេល ដើម្បីឱ្យជឿជាក់ទៅលើអ្នកណាម្នាក់  ហើយយើងអាចសួរថា ” តើយើងត្រូវចំណាយពេលប៉ុណ្ណា  ដើម្បីឱ្យមានការជឿ…? គ្មាននរណាម្នាក់ អាចឆ្លើយបានទេ”

ប៉ុន្តែរឿងដែលល្អនោះគឺថា ” អ្នកណាក៏មានសិទ្ធិ ប្រកាន់យកភាពស្មោះត្រង់បានដែរ  ប្រសិនបើ ពួកគេ ជឿជាក់លើខ្លួនឯង គោរពខ្លួនឯង  និងគោរពដល់អ្នកដទៃ”

សូមចងចាំថា ” អ្នកនឹងទទួលបានជោគជ័យ ជាមូលដ្ឋានគ្រឹះ  ប្រសិនបើអ្នក មានភាពស្មោះត្រង់ចំពោះខ្លួនឯង”

ពីព្រោះភាពស្មោះត្រង់  នឹងនាំអ្នក ទៅរកមាគ៌ា នៃជំនឿ ដែលជឿទៅលើខ្លួនឯង  នៅក្នុងលោកយើងនេះ គ្មានជំនឿណាដែលត្រឹមត្រូវ ហើយល្អឥតខ្ចោះ នោះទេលើកលែងតែយើងជឿលើខ្លួនឯង ជាមុនសិន។

នៅទីនេះ មានរឿងល្អៗ 5 ចំណុច ដើម្បី ធ្វើឱ្យយើងពិចារណានិងអនុវត្ត ក្នុងការអភិវឌ្ឍខ្លួន :

1: អនុវត្តប្រកាន់យកភាពស្មោះត្រង់។

2: ឆ្លៀតពេល រៀនជាប្រចាំ ដោយទទួលស្គាល់ការពិត ថាយើង មិនមែនមនុស្សចេះឡើយ។

3: ធ្វើការផ្ដោតឱ្យបានហ្មត់ចត់ និងឱ្យអស់ពីសមត្ថភាព។

4: ដាក់គោលដៅ គិតតែចំណុចវិជ្ជមាន ដើម្បីបំពេញឱ្យទៅដល់គោលដៅ។

5: បង្កើតភាពរីករាយ និងការស្រឡាញ់ពីលើកិច្ចការ អ្នកកំពុងធ្វើបច្ចុប្បន្ន។

សូមចងចាំថា : ភាពលាក់បាំង មិនអាចធ្វើឱ្យយើង បំពេញកិច្ចការឱ្យអស់ពីសមត្ថភាពបានឡើយ  ហើយ ជោគជ័យកើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

” លុយតិច ឬក៏ច្រើន គ្រាន់តែជាទំហំ នៃតួលេខប៉ុណ្ណោះ ប៉ុន្តែ នៅពេលដែលយើងមានភាពស្មោះត្រង់  គឺយើងមានអ្វីគ្រប់យ៉ាង។

និពន្ធដោយ លោក : សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD * PAPAYA REAL ESTATE( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) * PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)* PAPAYA GARDEN(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)