នៅទីបំផុត កម្មករជាង៧០នាក់ ធ្វើផ្លូវនៅក្រុងសៀមរាប បានទទួលបានប្រាក់ឈ្នួល ហេីយ ក្រោយពីតវ៉ា

ខេត្តសៀមរាប៖នៅទីបំផុត កម្មករប្រុសស្រីជាង៧០នាក់ អ្នកធ្វើផ្លូវនៅក្រុងសៀមរាប បានទទួលបានឈ្នួលហើយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើការតវ៉ា។

ក្រុមកម្មករធ្វើផ្លូវទាំងនោះ បានអោយដឹងថា ពួក គាត់ទាំងអស់គ្នា ទទួលបានប្រាក់ខែទាំងអស់គ្នាហើយគឺខែ៤និងខែ៥ គ្រាន់តែមានបញ្ហាខុសច្រឡំថ្ងៃឈប់ បន្តិចបន្តួចប៉ុណ្ណោះ។

សូមបញ្ជាក់ កម្មករប្រុសស្រីជាង៧០នាក់ កាលពីរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ បាននាំគ្នាតវ៉ារឿងអ្នកម៉ៅការធ្វើផ្លូវ ព្យាពេលការបើកប្រាក់ខែ។

ក្រុមកម្មករបានទៅប្រមូលផ្តុំគ្នានៅទីតាំងស្នាក់ ការនៅរបស់អ្នកម៉ៅការ ក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ ប៉ុន្តែក្នុងពេលផ្ទុះការតវ៉ាខ្លាំង សមត្ថកិច្ចនគរបាល ក៏បាននាំអ្នកម៉ៅការផ្លូវនោះទៅកាន់សាលាសង្កាត់ បញ្ជៀសការផ្ទុះហិង្សា។

ក្រុមកម្មករបានរៀបរាបថា ពួកគាត់ទាំងជាង៧០ នាក់ ជាកម្មករធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែក្នុងសង្កាត់គោកចក ឈ្មោះថាផ្លូវលេខ០៧ ដែលគេនិយមហៅថា ផ្លូវពេទ្យ (រ៉ាក់)។ ពួកគាត់អ្នកខ្លះអត់ទាន់បើកប្រាក់តាំងខែ៣មក ឯខ្លះទៀតតាំងខែ៤មក។ នៅរសៀលថ្ងៃទី១១ខែមថុនា អ្នកម៉ៅការសន្យាបើក ប្រាក់ខែអោយ។ លុះពេលមកបើក បែជាឆ្លើយថាអត់ទាន់មានលុយ ទើបពួកគាត់តវ៉ាបែបនេះ។ ប៉ុន្តែកាល ពី ថ្ងៃទី១២ខែមិថុនា ពួកគាត់បានបើកប្រាក់ខែទាំងអស់គ្នាវិញហើយ៕SRP