ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជននានា ដែលបាននាំយកថវិកាសរុប ចំនួន២១៨០ដុល្លារ និង៨លានរៀល ប្រគល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រេីប្រាស់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាចូលរួមរំលែក ចំពោះទុក្ខលំបាក និងការខ្វះខាត របស់ពលរដ្ឋ។
លោកថ្លែងអំណរគុណនេះ នៅថ្ងៃទី ១៤ មិថុនា ព្រឹកមិញនេះក្នុងឱកាស អញ្ជើញទទួលថវិកា របរបស់អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជន៕SRP

