លោកស្រីម៉ែន សំអន កោតសរសើរ អាជ្ញាធរខេត្តកំពង់ចាម​ ដែលបានរួមចំណែកយ៉ាងសកម្ម​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

0

ខេត្តកំពង់ចាម​៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែមិថុនា ព្រឹកមិញនេះ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ បានថ្លែងកោតសសើរចំពោះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ក៏ដូចជាមន្ត្រី​ពាក់ព័ន្ធ​​ទាំងអស់​ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។​

លោកស្រី ក៏បានផ្តាំផ្ញើ ដល់​សមាគមន៍នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់​ ឲ្យបន្តគោរព និងអនុវត្តន៍​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការណ៍ ៣ការពារ ៣កុំ។

លោក ស្រីក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស៧.៥០០ម៉ាស ជែល ១៤៤ដប និងថវិកា ៣លានរៀលផងដែរ។

លោកស្រី ក៏បានអញ្ជើញ សាកសួរសុខទុក្ខ លោក ស្រី ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម​ផងដែរ​៕SRP