កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើ១គ្រឿង

0

ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបរថយន្ត ប្រភេទសាំយ៉ុង១គ្រឿងពណ៌សពាក់ស្លាកលេខ2A ប៉ៃលិន០៦៤២ ដឹកជញ្ជូនឈើអត់ច្បាប់។

ការបង្ក្រាបធ្វើឡើងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅត្រង់ចំណុចក្រុមទី១ភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

មន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ដែលបានចុះបង្ក្រាប បានប្រាប់ភ្នាក់ងារសៀមរាបប៉ុស្តិ៍ថា
ដោយមានការចង្អុលបង្ហាញពីលោក មាសសុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកម្លាំងផ្ទាល់ដោយលោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្ត្រាបបទល្មើស បានចុះបង្ក្រាបរថយន្តដឹក
ឈើប្រភេទផ្ចិកនិងសុក្រំ ខណៈដែលបំរុងដឹកចល័តចូលចែកចាយ នៅក្នុងក្រុងបាត់ដំបង។

បើតាមមន្ត្រីអាវុធហត្ថបានបន្តថា ប្រតិបត្តិការនេះដកហូតបានឈើជិត២ម៉ែត្រគូប ហើយ
ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP