ខេត្តសៀមរាប៖រដ្ឋាភិបាលចិន បានប្រកាសផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ដល់កម្ពុជា។
ការផ្ដល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះដើម្បីបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ ដោយការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។
ការប្រកាសនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ក្នុងជំនួបទ្វេភាគី រវាង លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន៕SRP

