ខេត្តកំពង់ចាម៖សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បេីកយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋ នៅផ្សារព្រែកដេីមចាន់ ផ្សារ៧មករា និងទីសាធារណៈនានា ក្នុងក្រុងកំពង់ចាម ដេីម្បីពញ្ញាក់ស្មារតី ឲ្យបន្តការប្រុងប្រយ័ត្ន រាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ដោយមានការសម្របសម្រួលពីលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម និងជាប្រធានប្រតិបត្តិសាខាសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព តាមរយៈយុទ្ធនាការនេះ ក្រុមការងារយុវជនស្រលាញ់សន្តិភាព ក៏បានធ្វេីការផ្សព្វផ្សាយអំពីសារអប់រំនានា របស់ក្រសួងសុខាភិបាល ជាពិសេស ការចូលរួមអនុវត្តតាមកន្លងថ្មី របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈ ៣ការពារ ៣កុំ ដោយមានការពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។ ដោយកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា ផងដែរ៕SRP