ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៨ ខែមីនា ម្សិលមិញបានដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅស្រុកក្រឡាញ់ដើម្បីត្រៀម សម្រាប់ប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស។
ដំណើរចុះពិនិត្យនេះ លោកទៀ សីហា បានជំរុញដល់ក្រុមការងារ ប្រចាំការទាំងអស់ ត្រូវអនុវត្តការងារនេះ ឱ្យបានហ្មត់ចត់ ចៀសវាងការគេចចេញ ពីមណ្ឌលចត្តាឡីស័ក ដោយត្រូវណែនាំដល់បងប្អូន ដែលមកធ្វើចត្តាឡីស័ក អនុវត្តឱ្យខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល។
អភិបាលខេត្តក៏បានអំពាវនាវ សូមបងប្អូនចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួមយុទ្ធនាការប្រយុទ្ធនឹងកូវីដ-១៩ ប្រើ QR Code “Stop covid-19 ទប់ស្កាត់កូវីដ-១៩”ផងដែរ៕SRP