រឿងក្នុងវត្តរាជបូណ៌ «លោកប្រាក់ សោភ័ណ» ប្រតិកម្មនឹង ផែង វណ្ណ:

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប​ បានបង្ហោះសារបែបប្រតិកម្ម ទៅលោកផែង វណ្ណ: អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។

តាមរយ:ទំព័រហ្វេសប៊ុក របស់លោកប្រាក់ សោភ័ណ បានសរសេរជាសារថា៖ ខ្ញុំមិនដែលស្អប់ឬមានគំនុំជាមួយបងទេ  មានតែធ្លាប់ជាអ្នកគាំទ្ររឿងរកយុត្តិធម៌ ជូនជនរួមជាតិ តែនេះប៉ះវត្តខេត្តសៀមរាបហើយ ប៉ះវត្តដែលជាទីគោរពសក្ការៈ ជាវត្តដែលតែងតែបណ្តុះបណ្តាលនិងការពារសិស្សកុំអោយដើរផ្លូវខុស ខ្ញុំក៏មិនគាំទ្រាំដែរអំពើ ហឹង្សា ឬហៅថាការដាក់ពិន័យបែបធ្ងន់ធ្ងរ តែខ្ញុំជឿថាមន្ត្រីខេត្តមិនដល់ថ្នាក់មានការសន្និដ្ឋានឆ្កួតលីលានោះដែរ អានខាងក្រោមពុទ្ធដីកា។ «មានរឿងអ្វីខ្លះដែលបងលូកដៃក្នុងខេត្តនេះទាំងទទឹងទិសដើម្បី….»

បងជាអ្នកល្បីសរសេរគួរគិត ពិចារណា ថ្លឹងថ្លែងផង ក្នុងពេលតែមួយ បើបងមានភ្នែកមើលហើយយកមកជជែកវែកញែក បងគួរតែកុំរំលងរឿង វៃមនុស្សស្រី ដែលជាប្រពន្ធមានកូននៅក្បែរ យំផងស្រែកផង ទាំងគ្នាមិនដឹងខ្យល់អី។

បងគិតឡើងវិញ សរសេរ បែបស្ថាបនាបែបជាការគិតត្រូវ កុំព្យាយាមប៉ះខេត្តមួយនេះដោយចង់ទាញ

ចំណាប់អារម្មណ៍។ ទំនេរ បងទៅរិះគន់កងកម្លាំងឬកងអង្គរក្ស ដែលគេហ្វិកហាត់ផង

“ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ មានសង្ឃដីកាថា «អាត្មាកាច ព្រោះការពារសិស្សគុណកុំឱ្យខូច»

គួរបញ្ជាក់ថា ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ត្រូវបានតម្រូវឲ្យធ្វើកិច្ចសន្យាឲ្យកែប្រែការអប់រំភិក្ខុ សាមណេរ ពីហិង្សាទៅជាអហិង្សាវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់មានឃ្លីបវីដេអូមួយដែលបានបង្ហាញពីសកម្មភាពព្រះអង្គ ប្រើរំពាត់វាយភិក្ខុ សាមណេរដែលខុសវិន័យ រហូតដល់មានស្លាកស្នាម។”ខេត្តសៀមរាប ខ្ញុំចេញសំពះ ចូលសំពះ

ការលើកឡើងរបស់លោកប្រាក់ សោភ័ណ បែបនេះ បន្ទាប់ពីលោកផែង វណ្ណ: បានសរសេរសារនៅលើទំព័រផេកហ្វេសប៊ុក របៀបប្រមាទមន្ត្រីដែលបានចុះទៅធ្វើកិច្ចសន្យានៅវត្តរាជបូណ៌។

សូមរំលឹកថាមន្ត្រីទទួលបន្ទុកប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានអះអាងថា ឆ្លងកាត់ការសាកសួរ ព្រះចៅអធិការវត្ត និងព្រះសង្ឃ ដែលវាយបន្តគ្នានោះ ទើបដឹងថា មិនមែនជាករណីអំពើហិង្សាឡើយ«ផ្ទុយទៅវិញគឺជាការប្រដៅ ដោយដាក់វិន័យតាមគោលការណ៍របស់វត្តប៉ុណ្ណោះ»។

ការអះអាងយ៉ាងដូច្នេះ ក្រោយមានការសម្របសម្រួល ធ្វើកិច្ចសន្យាបញ្ចប់ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ព្រះតេជគុណ ពិន សែម ព្រះចៅអធិការវត្តព្រះរាជបូណ៌ បានមានសង្ឃដីកាថា ព្រះអង្គមិនដែលមានគំនិតគុំគួនលើសង្ឃអង្គណាឡើយ។ ផ្ទុយទៅវិញ គឺមានតែទទួលយកព្រះសង្ឃអោយគង់នៅវត្តនេះដើម្បីអប់រំកែប្រែ រាល់ពេលសង្ឃអង្គណាធ្វើខុសវិន័យហើយវត្តផ្សេងមិនទទួល។

ជាមួយគ្នានេះ លោក ជោគ ឌី គណ:កម្មការវត្តព្រះរាជបូណ៌ ក៏បានឲ្យដឹងថា បើយើងមើលក្នុងរូបភាព វាហាក់បីដូចជាការធ្វើទារុណកម្មអីចឹង។ប៉ុន្តែកាពិតគឺជាការដាក់វិន័យ ដោយតម្រូវអោយសង្ឃដែលធ្វើខុសវិន័យច្រើនលើកនោះ វាយគ្នាម្តងម្នាក់ គឺវាយតគ្នា។
លោកបន្តទៀតថា មានសង្ឃមួយចំនួនមិនគោ រពវិន័យ ពេលខ្លះលួចមានស្រី ហើយពេលខ្លះលួចជក់គ្រឿងញៀនក៏មានដែរ។ ចឹងរឿងហេតុនេះ មិនមែនព្រះចៅអធិការវាយនោះទេ គឺដាក់វិន័យ ដោយតម្រូវអោយសង្ឃល្មើសវិន័យ វាយម្តងម្នាក់។

បើតាមមន្ត្រីប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់បន្ថែមថា ឆ្លងកាត់ការសាកសួរលម្អិតអំពីរឿងហេតុ សមត្ថកិច្ចរបស់ំនាញនិងដោយមានការឯកភាពពីតំណាងអាយ្យការអមសាលាដំបូងខេត្ត រួមទាំងអាជ្ញាធរ គឺបានសម្របសម្រួលនិងធ្វើកិច្ចសន្យាបញ្ចប់ហើយ ដោយតម្រូវអោយព្រះសង្ឃ ដែលមានកំហុសគោរពតានវិន័យវត្ត។ ចំណែកព្រះចៅអធិការវត្ត បញ្ឃប់ការអប់រំដោយដាក់វិន័យ បែបអំពើហិង្សាដូច្នេះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងវត្តរាជបូណ៌ មានការដាក់វិន័យទៅលើព្រះសង្ឃចំនួន៣អង្គដែលធ្វើខុសវិន័យវត្តច្រើនដង។ ការដាក់វិន័យនោះ ក៏បានតម្រូវអោយវាយបន្តគ្នាម្តងម្នាក់រហូតមានស្លាកស្នាមជាំពេញគូថ ហើយក៏ត្រូវបានបង្ហោះតាមបណ្តាញហ្វេសប៊ុក និងចែករំលែកតៗគ្នា ធ្វើអោយមានការភ្ញាក់ផ្អើល ទើបថ្នាក់ ដឹកនាំបញ្ជាអោយ សមត្ថកិច្ចចុះទៅអន្តរាគមន៍៕SRP