
ខេត្តសៀមរាប៖បុរសម្នាក់ឈ្មោះកែក កាយ អាយុ២១ឆ្នាំ នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប៉ូលិសស្រុកប្រាសាទបាគងចាប់ខ្លួន ពាក់ព័ន្ធករណីលួចខ្សែភ្លើង។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ចំណុចភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះដកហូត សម្ភារដូចជា៖ កង់១គ្រឿង , ខោចំនួន១ , ពិល១គ្រឿង , ទូរស័ព្ទអិនចុចពិល១គ្រឿង , ស្បែកជើង១គូ , ការ៉ុង១ ក្នុងការ៉ុងមានខ្សែភ្លើងចំនួន៣ដុំ កំបិតតូច១និងទុលឡាវីសកែច្នៃ១។
ជនសង្ស័យឆ្លើយសារភាពថា បានលួចខ្សែភ្លើង ពិតមែននិងកន្លងមកធ្លាប់លួចចំនួន១១លើក នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។
យោងតាមបណ្តឹង របស់ឈ្មោះឡាំគាវុធ (ជាអនុប្រធានសាខាអគ្គិសនីស្រុកបន្ទាយស្រី) បានឲ្យដឹងថា កន្លងមកតាមប្រអប់ភ្លើងក្នុងស្រុកបន្ទាយស្រីនិងស្រុកប្រាសាទបាគង បានបាត់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។
បច្ចុប្បន្នប៉ូលិសកសាងសំណុំរឿង អនុវត្តទៅតាមផ្លូវច្បាប់៕SRP