ខេត្តសៀមរាប៖គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ចំនួន ០៣គ្រួសារ (រលំទាំងស្រុង១គ្រួសារ នឹង របើកដំបូលធ្ងន់ធ្ងរ២គ្រួសារ)នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា។
ការទទួលបានអំណោយនេះ នៅថ្ងៃទី ១៣ ខែមីនា ព្រឹកមិញ ខណ:ដោយលោកស្រី ស៊ុម សុភាព អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ និងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារមាន៖ សង្ក័សី ១០សន្លឹកមុង១ ភួយ១ សារុង១ ក្រមា១ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ កន្ទេល១ ទឹកបរិសុទ្ធសុទ្ធ ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ អាល់កុលកន្លះលីត្រ និងថវិកា១សែនរៀលផងដែរ៕SRP