អំណោយមនុស្សធម៌ ឧបត្ថម្ភដល់គ្រូពេទ្យ និងក្រុមការងារ នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោរសស្យ ខេត្តសៀមរាប

អំណោយមនុស្សធម៌ ឧបត្ថម្ភដល់គ្រូពេទ្យ និងក្រុមការងារ នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោរសស្យ ខេត្តសៀមរាប

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នៅនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញ បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោរសស្យនិងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួល ពិនិត្យតាមដានសុខភាពប្រជាពលករ វិលត្រលប់ មកពីប្រទេសក្រៅវិញ ត្រូវធ្វើចត្តាលីស័កនៅទីនេះ។

លោកលោក គុជ លីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដែលនេះជាកិច្ចការសំខាន់មួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំ។

លោកបានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដីតែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញភារកិច្ច ដ៏សកម្មនៅទីនេះ ដើម្បីឈានទៅគ្រប់គ្រងបានជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ៥០កេស មី៣០កេស ទឹកផ្លែឈើ១០កេស៕SRP