គោលនយោបាយឈ្នះៗ សម្តេចហ៊ុន សែន ដោះស្រាយទំនាស់បានដោយជោគជ័យក្រោយបិទផ្លូវ១៦ឆ្នាំ

គោលនយោបាយឈ្នះៗ សម្តេចហ៊ុន សែន ដោះស្រាយទំនាស់បានដោយជោគជ័យក្រោយបិទផ្លូវ១៦ឆ្នាំ

ខេត្តកំពង់ចាម៖ដោយ ប្រេីប្រាស់ យន្តការ ឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១០ ខែមីនា ម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ដឹកនាំ ក្រុមការងារ ចុះដោះស្រាយបញ្ចប់ បញ្ហាទំនាស់ នឹងបេីកផ្លូវជាសាធារណៈ តាម បណ្តឹង របស់ ប្រជាពលរដ្ឋ នៅភូមិត្នោតកលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ប្រកបដោយភាពជោគជ័យ កក្រោយបានបិទអស់រយៈពេល១៦ឆ្នាំ ដោយ ភាគី ម្ខាងទៀត ព្រមព្រៀង រុះរើ ផ្ទះ និង វាយ របង ថ្ម ចេញ ផងដែរ ។

គួរ បញ្ជាក់ ថា បញ្ហា ទំនាស់ បិទ ផ្លូវ នេះ បាន កេីត មាន ឡើងតាំងពីឆ្នាំ២០០៥ មកម៉្លេះ រហូត បានប្តឹងចូលដល់ សាលាដំបូង ខេត្ត កំពង់ចាម ក្នុងឆ្នាំ២០០៦ ដោយតុលាការបានចេញដីកា កិច្ចការប្រញ៉ាប់ ក្នុងការបើកផ្លូវទទឹង៣ម៉ែត្រ ដោយបង្គាប់ ឲ្យភាគីម្ខាងទៀតអនុវត្ត ប៉ុន្តែ ភាគីនោះ មិនព្រមអនុវត្តតាមការសម្រេចរបស់ដីកានោះឡេីយ ។

ក្រោមការដឹកនាំ និងសម្របសម្រួល របស់លោកអ៊ុន ចាន់ដា និងគណៈកម្មការ ភាគីប្រជាពលរដ្ឋ០៤គ្រួសារ ដែលមានឈ្មោះ ១-ហ៊ន់ ស៊ាង ២-ញឹក វិន ៣-ចាន់ ឆេន និង៤-ឈ្មោះ សូ ម៉ាច ដោយឡែក ភាគី ម្ខាង ទៀត ឈ្មោះ ពិន ផល្លា ជាអ្នកកាន់កាប់ និងប្រើប្រាស់ដីសាធារណៈ ដែលជាកម្មវត្ថុនៃបណ្តឹង របស់ប្រជាពលរដ្ឋ០៤គ្រួសារ ខាងលេី ។ ដោយឈ្មោះ ពិន ផល្លា បានព្រមព្រៀងក្នុងការ ដោះស្រាយ និង យល់ព្រម ធ្វើ ការរុះរើ ផ្ទះតៀមជាប់ដីដែលមានជញ្ជាំងរៀបឥដ្ឋ សាងសង់លើផ្លូវសាធារណៈ និង រុះរើរបងទំហំ០៣ម៉ែត្រ ផ្នែកខាងក្រោយនៃដី ចេញពីផ្លូវ ឲ្យ បានមុនថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ក្នុងការ ដោះស្រាយ នេះ ដែរ ឈ្មោះ ពិន ផល្លា បាន ធានាអះអាងថា នឹង អនុញ្ញាត ឲ្យ ប្រជាពលរដ្ឋចំនួន០៤គ្រួសារ និងបងប្អូនប្រជាពលរដ្ឋ ផ្សេងទៀតអាចចេញចូល និង ប្រើប្រាស់ផ្លូវសាធារណៈនេះ ដោយសេរី និងគ្មានឧបសគ្គនាពេលអនាគតឡេីយ ។
ជាមួយគ្នា នោះ ភាគីប្រជាពលរដ្ឋចំនួន០៤គ្រួសារខាងលើ និងឈ្មោះ ពិន ផល្លា បាន ស្ម័គ្រចិត្ត ផ្តិតម្រាមដៃស្តាំលើកំណត់ហេតុនេះ ទុកជាភស្តុតាង និងសម្រាប់បម្រើដល់ការប្រើប្រាស់ជាឯកសារគតិយុត្ត ផងដែរ ៕SRP