ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

ខេត្តសៀមរាប៖ក្រុមហ៊ុនបុរីកុមារមាស ឯ.ក នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញ បានធ្វើបុណ្យឡើងអ្នកតាគង់ ដោយមានប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ពិធីបុណ្យឡើងអ្នកតាគង់ នេះ ស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។

បើតាមក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានឲ្យដឹងថាពិធីបុណ្យនេះ បានរៀបចំនូវចង្ហាន់ ប្រគេនដល់ព្រះសង្ឃចំនួន០៥អង្គរ ក្នុងនោះដោយពេលព្រឹកមានរៀបចំនូវអាហារបបរ នឹងបាយពេលថ្ងៃ។ ជាមួយគ្នានេះដែរលោកតា លោកយាយ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន ក្រមារ១ និងលុយ៥ពាន់រៀល។

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានបន្តថាការធ្វើបុណ្យឡើងអ្នកតាគង់ នេះនឹងធ្វើជារៀងរាល់ឆ្នាំម្ដង។ សូមជម្រាបថាក្រុមហ៊ុនបុរីកុមារមាស ឯ.ក គឺជាក្រុមហ៊ុនមួយមានគម្រោងលក់ដីឡូតិ៍ និងផ្ទះល្វែងនៅស្រុកប្រទេសស្រីផងដែរ៕SRP