វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ខេត្តកំពត៖បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អាវុធហត្ថខេត្តកំពត ឃាត់ខ្លួន បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ក្រោយសាកសួរ ករណីហិង្សាដោយចេតនា។

ករណីហិង្សានេះកើតឡើង នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យឈ្មោះ ហូ រស្មី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទ ស្រី អាយុ៤៥ឆ្នាំ ( ជាម្តាយបង្កើត)បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល។ មូលហេតុ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ៕SRP