ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៩ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះស្ថិតនៅវិទ្យាល័យសំរោង ស្ថិតនៅភូមិសំរោងត្បូង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះគឺមានសិស្សស្រីចំនួន៤៩នាក់ បានស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់ត្រូវបានដឹកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពសំរោង។
ទោះជាយ៉ាងណាអាជ្ញាធរបានបញ្ជាក់ថា បច្ចុប្បន្នសិស្ស ទាំងនោះ មានអាការ: ធូស្បើយវិញហើយ។ ដោយគ្រូពេទ្យបានពិនិត្យ ថាពុំមានរោគសញ្ញាអ្វីឡើយ។មូលហេតុ សង្ស័យពាក់ព័ន្ធ និងរឿងអបិយជំនឿ ហើយខាងសាលាកំពុងធ្វើពិធីសែនប្រគេនផងដែរ៕SRP

