ខេត្តកំពង់ចាម៖ករណីឆេះ ឃ្លាំងស្តុក សាច់កំណាត់មួយកន្លែង នៅទល់មុខរោងចក្រ ផលិត ក្តារបន្ទះ ក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៧ ខែកុម្ភ: ម្សិលមិញ បណ្ដាលឲ្យខូចខាត ឡេវ៉ាល់ទ័រ ១គ្រឿង ឃ្លាំងមានទំហំ៣០x៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និង កម្ទេចសាច់កំណាត់ ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារអាមេរិក និងសម្ភារមួយចំនួនទៀត។
ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា បន្ទាប់ពីមានហេតុការណ៍នេះ ភ្លាមៗ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះជួយអន្តរាគមន៍ពន្លត់ រហូតដល់ម៉ោង១៩និង២០នាទីយប់ ទើបរលត់ទាំងស្រុង។
ប្រតិបត្តិការ ជួយពន្លត់នេះ កម្លាំងចម្រុះ សរុបប្រមាណជា១៥០នាក់ ដោយប្រើប្រាស់ អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង៤៩៥ម៉ែត្រគូប និងត្រូវចំណាយ អស់រយៈពេលជាង៦ម៉ោង។
សូមជម្រាបថា គ្រោះអគ្គិភ័យនេះ កេីតឡើង ខណៈអ្នកយាមឃ្លាំង បានបិទទ្វារចាក់សោ ទៅទៅហូបបាយថ្ងៃត្រង រហូតមកដល់ ព្រឹកថ្ងៃទី២៨ កុម្ភ: នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយ៕SRP

