រថយន្តដឹកសាំងក្រុមហ៊ុន PTT បុកឡានបែនដឹកជី នៅជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់និង ៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្ត២គ្រឿងបុកគ្នា។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ នេះ នៅលេីផ្លូវជាតិលេខ ៦ ចំណុចភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ នេះគឺរវាងរថយន្តដឹកសាំង របស់ក្រុមហ៊ុន PTT ពណ៌សរ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ4A1331 ពីលិច ទៅកេីត។ ចំណែករថយន្តដឹកជី ពណ៌សរ ពាក់ស្លាកលេខព្រះសីហនុ 3A5880
ពីកេីតទៅលិច។

សមត្ថកិច្ចបានបន្តថាករណីនេះ
បញ្រ្ចាសទិសគ្នា បណ្តាលអោយស្លាប់មនុស្សម្នាក់ នឹងរបួស៣នាក់។

ជនរងគ្រោះ
១.ឈ្មោះ តុលា ភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ អ្នកបេីកបររថយន្តពាក់ស្លាកលេខភ្នំពេញ4A 1331 ស្លាប់។
២. ឈ្មោះ ហង់ សំណាង ភេទប្រុសអាយុ ៣៣ឆ្នាំ ទីលំនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នកបេីករថយន្តពាក់ស្លាកលេខព្រះសីហនុ3A5880 របួសធ្ងន់។
៣. ឈ្មោះ លឹម ប៊ុនធី ភេទប្រុសអាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៤. ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ របួសស្រាល។

ជនរងគ្រោះ ត្រូវបានបបញ្ជូនទៅមន្ទីរបង្អែកស្រុកសូទ្រនិគម។ ដោយឡែករថយន្តទាំង២គ្រឿង សមត្ថកិច្ច យកទៅរក្សាទុក នៅអធិការនគរបាល ស្រុកជីក្រែង៕SRP