ខេត្តសៀមរាប៖មនុស្សចំនួន២នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០០.២៥នាទី រំលងអាធ្រាត ថ្ងៃទី២៨ ខែកុម្ភ:
ឆ្នាំ២០២១ ចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរបនណ៍ នេះ បង្កដោយ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ6 2.3664 បើកបុក រថយន្តម៉ាកហ៊ីយាយដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A.2573 ពីក្រោយស្របទិសគ្នា ពីលិចទៅកើត ចតជញ្ចើមផ្លូវ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។
សមត្ថកិច្ចបានបន្តថាករណីនេះ បណ្ដាលអោយរបួសស្រាល មនុស្ស០២នាក់ ជាអ្នកបើកបររថយន្តហាយឡែនឌ័រ និងអ្នករួមដំណើរម្នាក់ជាប្រពន្ធ។
ជនរងគ្រោះ
១/ឈ្មោះជុំ សារឿត ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបររថយន្ត ហាយឡែនឌ័រ របួសស្រាល
២/ឈ្មោះទូច ង៉ា ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបរបួសស្រាល។
រថយន្តទាំងពីរគ្រឿងសមត្ថកិច្ចយកទៅ រក្សាទុក នៅអធិការនគរបាលស្រុក។ ចំណែកអ្នករបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក សូទ្រនិគម៕SRP

