មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានឃាត់រថយន្តដឹកឈើមួយគ្រឿង។ ប្រភពបានរាយការណ៍ថា រថយន្តដែលត្រូវមេព្រៃបង្ក្រាប ប្រភេទបែន ពាក់ស្លាក លេខភ្នំពេញ 3B.9299.ដឹកឈើចេញពីចំណុចភូមិ រុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បម្រុងដឹកយកទៅលក់នៅខេត្តសៀមរាប។

សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅស្រុកជាំក្សាន្ត កាល ថ្ងៃទី21 ខែកុម្ភ: ឆ្នាំ2021 ជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរស្រុកជាំក្សាន្ត ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់។

បើទោះបីមិនមានការបញ្ជាក់អំពីអត្តសញ្ញាណម្ចាស់រថយន្តដឹកឈើយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រភពបានរាយការណ៍ថា ម្ចាស់រថយន្តត្រូវបានគេសង្ស័យថាឈ្មួញរកស៊ីឈើយ៉ាងសកម្ម នៅខេត្តព្រះវិហារ ដឹកជញ្ជូនយកទៅចែកចាយនៅខេត្តសៀមរាប៕SRP