
ខេត្តសៀមរាប៖ «តម្លៃនៃគំនិតនិងទង្វើ»
” មនុស្សកម្រិតទាប ជឿសម្ដីរបស់មនុស្ស មនុស្សកម្រិតខ្ពស់ ជឿ កំពស់ទង្វើ និងលទ្ធផល
ជាក់ស្ដែង”
ចំពោះការធ្វើជំនួញវិញ ក៏មានកម្រិត ទំហំ ជំនឿ នៃអតិថិជន ផ្សេងៗ គ្នាផងដែរ ។
យើងអាច រៀននិង យល់បានខ្លះតាមរយៈទង្វើរនិងលទ្ធផលដែលពួកគេបានធ្វើពីព្រោះទាំងអស់នោះទាក់ទងជាមួយជម្រៅ នៃការគិតដែលចេញពីក្តីស្រម៉ៃ ឬគោលបំណងរបស់ពួកគេ ។
ចំពោះសហគ្រិនដែលមានគោលបំណងជាក់លាក់ «ហេតុអ្វី ដែលពួកគេបង្កើតជំនួញនោះឡើង» ពួកគាត់បានចំណាយពេលវេលាផ្តោតទៅលើគោលបំណងនោះហើយតែងតែឲ្យមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធយល់ឲ្យផ្ដោតជាបំណងរួម និងតែងតែបើកជំហរ «Openess» ដើម្បីអោយអ្នកទាំងនោះសម្រេចចិត្តទទួលយកការទទួលខុសត្រូវក្នុងបុព្វហេតុដើម្បីអោយបានសម្រេចបំណងនិងគោលដៅរៀងខ្លួន។
ក្រុមសហគ្រិនទាំងអស់នោះតែងតែ ជួល និងថែទាំមនុស្ស អោយនៅជុំវិញខ្លួន ដែលជឿលើគោលបំណង ឬចក្ខុវិស័យ របស់ពួកគេតែប៉ុណ្ណោះ។ ពីព្រោះពួកគេយល់ច្បាស់ណាស់ថានៅក្នុងពិភពលោកនេះមានការបែងចែក មនុស្សជាពីរក្រុម «អ្នកដែលជឿលើចក្ខុវិស័យលើពួកគាត់ និងអ្នកដែលមិនជឿ» សហគ្រិន មិនមានប្រើជំនាញអ្វីក្រៅពីការចេះរៀបចំនិងថែទាំមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគាត់ដែលពួកគេទាំងអស់ជាអ្នកទទួលបន្ទុកថែទាំកិច្ចការចម្បងៗ សម្រាប់គោលបំណងនៃចក្ខុវិស័យរបស់សហគ្រិន ។
វាជាការពិតណាស់សហគ្រិនទាំងនោះមិនបានផ្ដោតទៅលើការងារតូចតាចដែលនាំអោយដក់ជាប់នៅក្នុងខួរក្បាលរបស់គេឡើយ ពីព្រោះពីគេមាន៖
១. ការផ្ដោតទៅលើគោលបំណង
២. រក្សាអោយមានភាពស្ងៀមស្ងាត់និងអត់ធ្មត់ ដើម្បីអោយ មានភាពធម្មតា ដោយមិនប្រកាន់ខ្លួនជាតួនាទីឬ ឋានៈអ្វីឡើយ «បង្កើតអោយមានភាពទំនាក់ទំនងស្និទ្ធស្នាលក្នុងប្រព័ន្ធការងារ»
៣.រក្សាការប៉ុនប៉ងគិតនៅកម្រិតខ្ពស់នៅក្នុងផ្នត់គំនិត «Growth Mindset» ពីព្រោះពួកគេយល់ថាបើគ្មានការសំលៀង ការដុះផ្នត់គំនិតអោយសមស្របទៅនឹងគោលបំណងទេនោះពួកគេអាចវង្វេងផ្លូវដែលធ្វើឲ្យគេចុះចាញ់និងបរាជ័យដោយបោះបង់ហេតុផល ដែលពួកគេបានចាប់ផ្តើម។
ដូច្នេះប្រសិនបើយើងយល់អំពីគោលបំណងជាក់លាក់អំពីមូលហេតុដែលយើងធ្វើអាជីវកម្ម យើងតែងតែទទួលបានកម្រិតជោគជ័យតាំងពីគ្រានៃការចាប់ផ្ដើម ពីព្រោះគោលបំណង ឬបុព្វហេតុមិនធ្វើអោយយើងបោះបង់ ឬចុះចាញ់ឡើយ «អ្នកបោះបង់មិនដែលជោគជ័យ អ្នក ជោគជ័យមិនដែលបោះបង់»។ និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. មាន PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) និង PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)៕SRP