ខេត្តសៀមរាប៖ក្រោយពីមានការបង្ហោះព័ត៌មានតាម ហ្វេសប៊ុក ថា មានល្បែងស៊ីសង ប៉ូលិសចុះទៅរកបង្ក្រាបតែ រកមិនឃើញការលេងល្បែងដូចការបង្ហោះឡើយ ហាក់បីអ្នកលេងដឹងខ្លួនជាមុន។
ពាក់ព័ន្ធករណីនេះ អធិការស្រុកប្រាសាទបាគង
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបំភ្លឺថា៖ បន្ទាប់ពីឃើញ មានការបង្ហោះ ផ្សាយតាមហ្វេសប៊ុគថា មានករណី លួចលេងល្បែងស៊ីសង នៅចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ក្នុងនាមអធិការនៃអធិការស្រុកប្រាសាទបាគង ខ្ញុំបាទបានចាត់តាំង កម្លាំងចុះស្រាវជ្រាវ រកទីតាំងនេះ តែពេលទៅដល់ គឺមិនឃើញមានវត្តមាន អ្នកលែងល្បែងនៅទីតាំងនោះទៀតឡើយ។
អធិការបន្តថា បច្ចុប្បន្នយើងខ្ញុំ បានរៀបចំកម្លាំង រង់ចាំឃ្លាំមើលនៅទីតាំងនោះ បើឃើញមានយើងខ្ញុំនឹងធ្វើការបង្ក្រាបភ្លាម ជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនអ្នកសាព័ត៌មាន និងសូមស្នើរដល់បណ្ដាអ្នកសារព័ត៌មាន ផ្តល់កិច្ចសហការ រាយការណ៍ មកខ្ញុំផ្ទាល់ក្នុងករណីឃើញមានការលែងល្បែងស៊ីសង នៅទីតាំងផ្សេងៗទៀត ដើម្បីយើងខ្ញុំអាចចាត់វិធានការ បានទាន់ពេលវេលា៕SRP