ខេត្តប៉ៃលិន៖តំណាងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បាននាំគ្នាផ្ដិត មេដៃប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ នឹងលោក កែវ សុវត្ថិ អនុប្រធានមន្ទីរ ទៅកាន់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោក ទាំងពីរ ពុំមានសមត្ថ ភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ។
យោងតាមលិខិត របស់តំណាងមន្ត្រីរាជ ការក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន ចុះថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ បានបញ្ជាក់ថា “ យើងខ្ញុំទាំងអស់គ្នា មិនពេញចិត្ត លើការដឹកនាំ របស់លោក សូ សុខុន ប្រធានមន្ទីរ និងលោកកែវ សុវត្ថិ បន្ទុកសុរិយោដី ពុំមានសមត្ថភាពដឹកនាំ និងគ្មាន ជំនាញលើកិច្ចការ សុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ និងការសម្រេចចិត្ត នានាពុំស្ថិតក្នុងគន្លង នៃ រចនា សម្ព័ន្ធនៃការចាត់តាំង និងសេចក្ដីសម្រេច ជាមួយនឹងការវាយតម្លៃចំពោះបុគ្គល ទាំងពីររូបនេះពុំស័ក្តិសមជាមន្រ្តីដឹកនាំអង្គភាព ”។
ពាក់ព័ន្ធទៅនឹងករណីនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក សូ សុខុន នៅឡើយទេ៕SRP