លោក ជា សុផារ៉ា សម្ពោធសមិទ្ធផល នៅវត្តបុស្ស មានតម្លៃ៥៤មុឺនដុល្លារ

ខេត្តត្បូងឃ្មុំ៖លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេច ហ៊ុន សែន បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ស្ថិតនៅ​ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនផងដែរ៕SRP