ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តដឹកថ្មមួយគ្រឿង ទំនងដឹកលើសទម្ងន់ ឡើងស្ពានមិនរួចបណ្ដាលឱ្យក្រឡាប់ផ្ងារជើង។
ហេតុការណ៍បានកើតឡើងថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០១ នេះ ចំណុចត្រង់ស្ពានឆេះ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។
ប្រភពបានដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាក isuzu ពាក់ស្លាកលេខ ភ្នំពេញ 3 A៥៥១៤ ទិសដៅពីជើង មកត្បូងមកដល់ ចំណុចខាងលើ ឡើងស្ពានមិនរួចបានក្រឡាប់ធ្លាក់ពីលើស្ពាន តែម្ដង។
អ្នកបើកបរ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថារូបគាត់ ព្យាយាម ដាក់កំណល់កល់កង់ដែរ តែវាធ្ងន់ពេក ទើបបណ្ដាលឱ្យក្រឡាប់បែបនេះ។ ទោះជាយ៉ាងណា អ្នកបើកបរមិនមានការគ្រោះថ្នាក់នោះទេ។
ប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវនេះខូចខាតមិនដែលមាន ជំនាញ ពាក់ព័ន្ធ ធ្វើការកែលម្អ នោះឡើយ។
ប្រជាពលរដ្ឋ បានស្នើសុំដល់ អាជ្ញាធរដែនដីពាក់ព័ន្ធ ជួយជួសជុល ផ្លូវមួយនេះផង ដោយផ្លូវនេះ សំខាន់ខ្លាំងណាស់ សម្រាប់ ប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ តភ្ជាប់ ទៅកាន់ស្រុកអង្គរជុំ៕SRP