លោកខៀវ កាញារីទ្ធ ប្រាប់ពលរដ្ឋ ត្រូវនាំកូន​ចៅ​ ឲ្យចូលសាលារៀន បានគ្រប់ៗគ្នា

ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន បានក្រើនរំលឹកដល់ អាណាព្យាបាល ត្រូវនាំកូន​ចៅ​ឲ្យ​ចូលសាលារៀនបានគ្រប់ៗគ្នា។

លោកបន្តថាស្របពេល ជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋាន​ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ របស់សិស្សានុសិស្ស កុំ​ឲ្យ​ពិបាក ក្នុងការទៅសិក្សា នៅឆ្ងាយពីផ្ទះ។ ហើយប្រការដែល​ ឲ្យកូនចៅបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគាត់មានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនេះហើយ ដែលរុញច្រាន ឲ្យពួកគាត់ឆ្លងផុត ពីភាពល្ងង់ខ្លៅ និងចាកផុតពីភាពក្រីក្រ បានផងដែរ។

លោកអំពាវនាវយ៉ាងដូច្នេះ នៅថ្ងៃទី៣១ ខែមករា​ ព្រឹកមិញ នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP