សិប្បកម្មកែច្នៃឈើ ដុះស្លែរអិល នៅខេត្តព្រះវិហារ ត្រូវបានបង្ក្រាប

ខេត្តព្រះវិហារ៖លោក វុធសាវី ព្រះរាជអាជ្ញា រង អមសាលាដំដូងខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះ បានចុះបង្ក្រាប ទីតាំងសិប្បកម្ម ដុះស្លែរ ដ៏ធំមួយកន្លែង៊

ការបង្ក្រាបនេះធ្វើឡើង ស្ថិតនៅរសៀល ថ្ងៃនេះ
ស្ថិតនៅភូមិ ផ្សារថ្មី ឃុំ ស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រភពបានដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានរឹបអូស ឈើប្រណិត ជាច្រើនមានដូចជា ឈើបេង ធ្មង់ នឹងឈើកំពុងកែច្នៃមិនទាន់សម្រេច ជាច្រើនដុំ រួមនឹងម៉ាសុីនជ្រៀក ម៉ាសុីនតាប់ ម៉ូទ័រជាច្រើនផងដែរ។

លោក វុធ សាវី បានថ្លែងប្រាប់សារព័ត៌មានថាឃ្លាំងស្តុបឈើមួយនេះ ស្តុបឈើជាច្រើន ហើយបំបែកឈើទាំងនោះលាក់ទុក ជា៥កន្លែង ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។ តែទោះជាយ៉ាងណា សមត្ថកិច្ច នៅតែបង្រ្កាបទាល់តែបាន រហូតឈានដល់ការឃាត់ និងចាប់យកឈើប្រណិតទាំងនោះ មករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP