ត្រាក់ទ័រ សណ្ដោងគ្នា ក្រឡាប់សង្កត់ មនុស្សម្នាក់ បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

0

ខេត្តព្រះវិហារ៖សមត្ថកិច្ចខេត្តបានឲ្យដឹងថានៅម៉ោង ជាង១០ព្រឹក ថ្ងៃទី០២មករា ឆ្នាំ២០២១ ម្សិលមិញ មានត្រាក់ទ័រ ២គ្រឿង បណ្ដោងគ្នា ក្រឡាប់ នៅត្រង់ចំណុច គល់ស្ពានអូរំដួល
ស្ថិតក្នងភូមិគោក ឃុំស្អាង ស្រុកជ័យសែន បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថាករណីនេះ ម្ចាស់ ត្រាក់ទ័រ រងគ្រោះ ក្រឡាប់ មានឈ្មោះ យ៉ាន់ គង ភេទប្រុស អាយុ៤២ឆ្នាំ រស់ភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃគាត់មករកសុី បើកអត្រាក់ទ័រ ភ្ជួរដីនៅក្នុងស្រុកជ័យសែន។
ក្រោយកើតហេតុ គេបញ្ជូន ជនរងគ្រោះ មកមណ្ឌលសុខភាព ស្អាង ដោយមានមានសភាពធ្ងន់ បញ្ជូនទៅមន្ទីពេទ្យខេត្ត១៦មករាខេត្តព្រះវិហារ តែជនរងគ្រោះ ត្រូវបានស្លាប់ នៅតាមផ្លូវ។

មូលហេតុ៖ ត្រាក់ទ័រខូច ម្ចាស់បានហៅត្រាក់ទ័រ មួយទៀត មកអូស តែអូសគ្មានការប្រុងប្រយ័ត្ន ត្រូវបានត្រាក់ទ័រក្រឡាប់សង្កត់តែម្ដង៕SRP