ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខកខានហាត់ប្រាណ វាយកូនគោល ធ្វើឲ្យទម្ងន់របស់ សម្ដេច ឡើងរហូត៥គីឡូ។
តាមរយ:ទំព័រផេកហ្វេសប៊ុកផ្លូវការ របស់ សម្ដេច ហ៊ុន សែន ដែលបានបង្ហោះរូបភាព ចំនួន១២សន្លឹក ពីសកម្មភាព វាយកូនគោល អមដោយសរសេរសំណេរ យ៉ាងដូច្នោះថា៖
«ខានហាត់ប្រាណ វាយកូនគោល ជាងមួយ
ខែហើយ ដែលធ្វើឱ្យទម្ងន់ឡើងពី ៧៧
ដល់ ៨២ គីឡូក្រាម»។
សម្ដេច នាយករដ្ឋមន្ត្រី បានបន្តថា៖
បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា
និង ចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់
ផ្តើមវាយកូនគោលឡើងវិញ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន៕SRP

