រាជធានីភ្នំពេញ៖បុរស២នាក់បានស្លាប់ខណ:កំពុងជិះម៉ូតូ ត្រូវបានរថយន្តដឹកខ្សាច់បុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧និង០៥នាទី នៅចំណុចផ្លូវជាតិ៦A មុខវត្តចំបក់មាស ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តធុនធំ ដឹកខ្សាច់និងម៉ូតូ ០១គ្រឿង។
ភាគីម៉ូតូ៖ឈ្មោះ ជេ ជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ អាស័យដ្ឋាន ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បេីកម៉ូតូម៉ាកហុងដា
C១២៥ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម១J ៨៩៥៥ ជិះពីជេីងទៅត្បូង (ស្លាប់)
អ្នករួមដំណេីរ៖ឈ្មោះ ឈឿន ឆោម ភេទប្រុស អាយុ៤៨ មុខរបរកម្មករ អាស័យដ្ឋានភូមិទ្រា ឃុំ ស្ស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់)។
ចំណែកភាគីរថយន្ត៖ ឈ្មោះ ហៀង គីមហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត អាស័យដ្ឋានភូមិព្រៃកន្ទួត ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បេីករថយន្តម៉ាកDONGFENG ពណ៌ស គ្មានស្លាកលេខ។ករណីនេះ សមត្ថកិច្ចចុះវាស់វែងអនុវត្តទៅតាមនីតិវិធី៕SRP

