
ខេត្តឧត្តរមានជ័យ៖បុរស២នាក់ត្រូវបាននគរបាលខេត្ត ចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយនគរបាលការពារព្រំដែន ៩០៥ សហការ ជាមួយកំលាំងយោធា (គ២) ក្រុងសំរោង នៅចំណុចព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតក្នុងភូមិអូអំពិល ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទី១ មានឈ្មោះ ប៉ុល សុវីន អាយុ១៨ឆ្នាំ រស់នៅភូមិទួលធំ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
២ឈ្មោះ សារ៉ាត់ បញ្ញា អាយុ ២៤ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចប្រតិបត្តិការនេះ បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ១០ កញ្ចប់ធំ ស្មើរនឹង ៤១,៧៥ ក្រាម ,ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃចំនួន ២គ្រឿង,កាបូបដាក់លុយ១។
បច្ចុប្បន្ន ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

