បើកបុករថយន្តពីក្រោយ នៅស្រុកពួក បោកក្បាល ស្លាប់ភ្លាមៗ

0

ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូ ទៅបុកនឹងរថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទី ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ តាមដងផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៤៨-៣៤៩
ភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានរាយការណ៍ថាគ្រោះថ្នាក់ចរាចណ៍ នេះ ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៨ពណ៌ខ្មៅពាកស្លាកលេខសៀមរាប២AB០៧៦០ បើកបរដោយឈ្មោះសាំ សីហា អាយុ១៦ឆ្នាំនៅភូមិជ្រាស់ ឃំុល្វា ស្រុកពួក ខេត្តសៀមរាប( ស្លាប់) ទិសដៅពីកើតទៅលិច បានបុក រថយន្តមិនស្គាល់ម៉ាក ពីក្រោយ ស្របទិសគ្នា។ ករណីនេះ រថយន្តបើកគេចបាត់។ ក្នុងនោះម៉ូតូរងការខូចខាតគ្រឿងធ្ងន់។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ សង្ស័យ អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕SRP