ពិធីប្រកួតកីឡាបាល់ទះ ក្លិបភូមិសុខភាព ដើម្បីទទួលជ័យលាភី នៅទីរួមស្រុកកំរៀង

0

ខេត្តបាត់ដំបង៖លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញ ប្រគល់ពានរង្វាន់ ជូនជ័យលាភីកីឡាករ កីឡាការីប្រកួតកីឡាបាល់ទះ ក្នុងក្លិបភូមិសុខភាព ស្ថិតក្នុងស្រុកកំរៀង។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានលើកទឹកចិត្ត ចំពោះយុវជន យុវនារី ដែលមានស្មារតីលើកស្ទួយវិស័យកីឡា។  លោកក៏បានកោតសរសើរ ដល់ម្ចាស់ក្លិបភូមិសុខភាព ដែលបានរៀបចំការប្រកួតកីឡានេះឡើង ក្នុងគោលបំណង លើកកម្ពស់មិត្តភាព សុខភាព សាមគ្គីភាពជាប្រចាំ។

លោកប្រធាន ក៏បានផ្តាំផ្ញើដល់ ក្រុមកីឡាករ និងយុវជន ទាំងអោយចូលរួមហាត់កីឡា ដើម្បីសុខភាព ពង្រឹងការអនុវត្តអនាម័យ រស់នៅតាមគន្លងថ្មី (New Normal)ដើម្បីការពារជំងឺកូវីដ១៩ និងខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕SRPដោយប៊ុនថេត