ប៉ូលិសស័ក្កិ៥ ខេត្តឧត្ដរមានជ័យ ម្នាក់ ត្រូវបាន ប្រពន្ធ ប្ដឹង ចូលតុលាការ ករណីបង្កហិង្សា

0

ខេត្តឧត្ដរមានជ័យ​៖​លោកប៉ូលិស ស័ក្ដិ៥ ម៉ា សុភាព ប្រធានផ្នែកសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ត្រូវបានស្ត្រីម្នាក់ឈ្មោះ ហង្ស សំណាង អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ​ ប្ដឹងទៅតុលាការ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ករណី ថាបានបង្កហិង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២០កន្លងទៅថ្មីៗ ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

បើយោងទៅតាមពាក្យបណ្ដឹងស្រ្ដីឈ្មោះ​ ហង្ស សំណាង ដាក់ទៅប្ដឹងទៅ តុលាការ មានខ្លឹមសារ​ដូចខាងក្រោម​ ៖​ ឈ្មោះ ម៉ា សុភាព ភេទប្រុស​ អាយុ៤៨ឆ្នាំ ពីបទហិង្សាប្រព្រឹត្តដោយអនិតិសន្វាសជន គំរាមកំហែង ប្រព្រឹត្តនៅចំណុច​ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២០ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។​

ឈ្មោះ​ ម៉ា​ សុភាព បានប្រើអំពើហិង្សានិងគំរាមកំហែង ជាច្រើនលើកច្រើនសារមកហើយ ធ្វើអោយនាងខ្ញុំ​ ទ្រាំរស់នៅមិនបានតទៅទៀតឡើយ និងបានសម្រេចិត្ដប្ដឹងមកសាលាដំបូងខេត្តឧត្ដរមានជ័យ និងទាមទារបស់របរនាងខ្ញុំមកវិញ និងទាមទាសំណងជំងឺចិត្ត​ ១០ម៉ឺនដុល្លារ ជាថ្លៃខាតបង់ពេលវេលា​ និងការចំណាយផ្សេងៗ​ ក្នុងការដំណើរនិតិវិធី និងអោយតុលាការផ្ដន្ទាទោសតាមច្បាប់។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីសំណាក់ប្រពន្ធ នេះ លោក​ ម៉ា សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងក្នុងគ្រួសារ អ្នកណា ក៏មានដែរ​ ប៉ះទង្គិចបន្តិចបន្តួច មិនគួរណាធ្វើបែបនេះទេ​ ដោយសារតែប្រពន្ធខ្លួនជឿលើម៉ែក្មេកទើបបកប្តឹងលោកបែបនេះ​។

ចំណែកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិសខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា៖
ព្រឹកនេះបុគ្គលិកហៅ សួរនាំហើយ៕SRP