ពលរដ្ឋស្រុកអង្គរធំ ជិត១០០នាក់ បិទផ្លូវ «ហុយធូលីដីខ្លាំងពេក»

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅស្រុកអង្គរធំជាច្រើននាក់ នៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះបាននាំគ្នាបិទផ្លូវ មិនឲ្យរថយន្តធុនធំធ្វើចរាចរណ៍ ដោយសារទ្រាំលែងបាន និង
ហុយខ្លាំងពេក។

ទីតាំងប្រជាពលរដ្ឋបិទផ្លូវ នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំមានចំនួន៨០នាក់ ស្រី៣០។

ប្រភពបានរាយការណ៍ថា ការ
នាំគ្នាបិតផ្លូវ មិនឲ្យឡានធ្វើដំណើរនៅលើដងផ្លូវនេះ មូលហេតុ ហុយធូលីដីខ្លាំងពេក។

ជាមួយនឹងការបិទផ្លូវនេះ ពលរដ្ឋបាន
ទាមទារ សូមឲ្យក្រុមហ៊ុនឡានដឹកដីមានការស្រោចទឹកក្នុង០១ថ្ងៃ០៣ដងដើម្បីកុំឲ្យហុយធូលីដីខ្លាំងពេក។

សូមបញ្ជាក់ថាកាលពីកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋ ក៏មានការបិទផ្លូវខាងលើផងដែរ ដោយសារទ្រាំនិងការហុយខ្លាំងពេក។ បើទោះបីជាពលរដ្ឋ នាំគ្នាបិទផ្លូវ យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកអង្គរធំហាក់មិនមានចំណាត់ការ ចុះដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដោយទុកឲ្យក្រុមហ៊ុនទាំងនោះ ដឹកជញ្ជូនតាមតែអំពើចិត្ត។

សូមជម្រាបថាបន្ទាប់ពីមានពលរដ្ឋបិទផ្លូវ
លោក សំ សៅ អភិបាលរង ស្រុកអង្គរធំ លោក នាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួបពលរដ្ឋ ក្នុងឃុំពាក់ស្នែង ក្នុងការសម្រុះសម្រួល ករណីបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងសំណូមពរ០៣៖
១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ។
២.សូមបើកបរដោយបន្ថយល្បឿន។
៣.សូមមានការជួសជុលផ្លូវឡើងវិញ។
ជាលទ្ធផល៖
លោក សួន សុភាព តំណាងក្រុមហ៊ុន ជានចុងវ៉ាង សន្យា
១.ជួសជុលផ្លូវឡើងវិញ។
២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ។ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០។
៣.ពេលបើកបរបន្ថយល្បឿន។
ក្រោយការសម្រុះសម្រួល ត្រូវបានបញ្ជប់ ប្រជាពលរដ្ឋ បានបើកផ្លូវអោយមានរថយន្តចរាចរណ៍ឡើងវិញ៕SRP