បុរសម្នាក់ ចូលក្រោមបែនរថយន្តដឹកខ្សាច់ ត្រូវធ្លាក់ សង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម

0

ខេត្តសៀមរាប៖បុរសម្នាក់ ចូលក្រោមបែនរថយន្តត្រូវបែនធ្លាក់ សង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នៅចំណុចភូមិក្បាលដំរី ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅចំណុចកន្លែងបូមខ្សាច់របស់ឈ្មោះសឿយ ឈុនណៃ។

សមត្ថកិច្ចស្រុកក្រឡាញ់បានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ សម្បត្តិ ចន្ថា អាយុ២២ឆ្នាំ រស់នៅភូមិឃុំ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា មូលហេតុ ដោយសារ ជនរងគ្រោះ ចូលក្រោមបែនរថយន្តដឹកខ្សាច់មួយគ្រឿង ហ៊ីយ៉ាន់ដាយ ពណ៌ត្រេអី ពាក់ស្លាកលេខ ភ្នំពេញ3A.3462 ដើម្បីចងខ្សែ ដូយបែន តែត្រូវបែនធ្លាក់សង្កត់ បណ្ដាលឲ្យស្លាប់។
រថយន្តខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះសឿយ ឈុនណៃ ភេទប្រុស អាយុ រស់នៅភូមិក្រឡាញ់ ឃុំស្រឡាញ់ ស្រុកក្រឡាញ់ខេត្តសៀមរាប។

មុនពេលកើតហេតុ កម្មករ នៅទីនោះដូចគ្នា បានប្រាប់ជនរងគ្រោះ មិនឲ្យចូលទៅចងបែនទេ តែឃ្មោះមិនព្រមស្ដាប់ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ៕SRP